ទ្រព្យសម្បត្តិលុយកាក់មាសប្រាក់ ដីធ្លីស្រែចម្ការ ក៏មិនមានតម្លៃស្មើដោយ ប្រៀននប្រដៅទូន្មាន ម៉ែឪហាមឃាត់កូនធ្វើនូវអំពើបាប គឺជាការចែកសុគតិភពដល់កូន ជួយសង្គ្រោះសង្គមមនុស្សយ៉ាងច្រើនឲ្យបានរួចផុតពីការបៀតបៀនផង។
២ ត្រូវញ៉ាំងកូនប្រុសស្រីឲ្យតាំងនូវអំពើល្អ
ការមិនធ្វើបាបនោះជាការល្អហើយ ប៉ុន្តែអំពើល្អមានទៀត ដូចជាកល្យាណធម៌ ៥យ៉ាង ដែលជាគូរនិងគ្នាវៀរចាក បញ្ចវេរា បានដល់់មេត្តាករុណា ជាគូរគ្នាជាមួយការមិនសម្លាប់សត្វ១ ការចិញ្ចឹមជីវិតដោយប្រពៃ គូរជាការដែលមិនធ្វើចោរ១ មានសេចក្តីសង្គ្រោះចេះឲ្យតម្លៃ ក្នុងនាមជាភរិយាល្អ គូគ្នាជាមួយការមិនផិតក្បត់ គឺមិនប្រព្រឹត្តិខុសក្នុងកាមទាំងឡាយ១ និយាយពាក្យពិតជាវចីសច្ចៈ គូគ្នាជា១ការមិនកុហក ១ ចម្រើនស្មារតីដឹងខ្លួនដោយប្រពៃគូរគ្នាជា១ ការមិនបរិភោគនូវទឹកស្រវឹង។
សូមមាតាបិតាកុំបន្ធូបន្ថយ បណ្តែតបណ្តោយក្នុងតួនាទីរបស់ខ្លួន សូមមេត្តាបំពាក់គ្រឿងអលង្ការ គឺកល្យាណធម៌ឲ្យដល់បុត្រធីតា កុំគប្បីខានឡើយ។
៣ ត្រូវឲ្យកូនរៀនសូត្រសិល្បសាស្ត្រ
សិល្បសាស្ត្រគឺជាចំណេះដឹង សម្រាប់ប្រកបរបរចិញ្ចឹមជីវិត មានចំណេះខាងជាងជាដើម កាលឲ្យកូនសិក្សាចំណេះផ្លូវលោក ក៏ត្រូវឲ្យកូនយល់ដឹងផ្លូវធម៌ ព្រះពុទ្ធសាសនាផង ជាប្រយោជន៍ដើម្បីប្រើប្រាស់ ចំណេះផ្លូវលោកក្នុងអំពើទុច្ចរិត ចិញ្ចឹមជីវិតខុសដោយប្រការផ្សេង។
៤ ត្រូវចាត់ចែងឲ្យបានសមគួរ ក្នុងរឿងដណ្តឹងប្រពន្ធឲ្យកូន ឬ ទុកដាក់កូនឲ្យមានប្តី។
មិនមែនជាការរីករាយក្នុងការចងកូនប្រុសស្រី ទុកក្នុងវដ្តៈឡើយ ប៉ុន្តែការជួយសម្រួលក្នុងដំណើរផ្លូវ ដែលកូនត្រូវតែទៅនោះឲ្យសមរម្យ ។
ក្នុងរឿងនេះក៏វាមានចម្រូងចម្រាស ព្រោះហេតុទាស់អាធ្យាស្រ័យគ្នារវាងមាតបិតា រវាង បុត្រធីតា ប៉ុន្តែតឹងរឹងពេកទៅក៏អាចមានបញ្ហាធ្ងន់ធ្ងរឡើងផងដែរ ដូចមានឃ្លាបានចែងថា "" សេចក្តីស្នេហាជាផ្នូរកប់ ព្រលឹងរបស់មនុស្ស"" បានសេចក្តីថាការស្លាប់ចិត្តពិបាកស្រោចស្រង់ណាស់ ដូច្នេះ ការបង្វែរឲ្យខុសទិសដៅ ម៉ែឪត្រូវតែប្រយ័ត្ន ក្រែងលោធ្ងន់លើសដើម។
៥ ត្រូវចឺកទ្រព្យកូនក្នុងសម័យគួរ។
សម័យដែលគួរមាន២យ៉ាង ដែលសម្រាប់មាតបិតាឲ្យទ្រព្យសម្បត្តិដល់កូន ម៉ាងគឺនិច្ចសម័យ សម្រាប់ចាយផងធ្វើបុណ្យផង ជានិច្ចរាល់ពេលកំណត់ ម៉្យាងទៀត គឺកាលសម័យ បានដល់ពេលកូនប្រុសស្រីមានប្រពន្ធប្តី ឬឲ្យទ្រព្យមរតកផ្សេងៗនៅពេលដឹងថាខ្លួនថានិងស្លាប់។
No comments:
Post a Comment